វេទិកានេះត្រូវបានរៀបចំឡើងដោយសមាគមសហព័ន្ធជំរុញពាណិជ្ជកម្ម និងវិនិយោគជាតិកម្ពុជា (CamTIPA) ដោយមានការចូលរួមពីវិនិយោគិនជាតិ និងអន្តរជាតិ ព្រមទាំងតំណាងក្រុមហ៊ុន និងសហគ្រាសមកពីប្រទេសចិន ហុងកុង តៃវ៉ាន់ ជប៉ុន កូរ៉េខាងត្បូង ម៉ាឡេស៊ី និងបណ្តាប្រទេសនៅអឺរ៉ុប សរុបប្រមាណជាង ១.៥០០ នាក់។
វេទិកានេះនឹងក្លាយជាឱកាសជួបជុំស្វែងរកការវិនិយោគថ្មីៗ ពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ព្រមទាំងបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការជំរុញបរិយាកាសវិនិយោគដែលបើកចំហ មានភាពទាក់ទាញ និងឆ្ពោះទៅរកអនាគតប្រកបដោយវិបុលភាព។ ជាមួយគ្នានេះក៏រំពឹងថានឹងចូលរួមចំណែកបង្កើតលទ្ធផលជាក់ស្តែង តាមរយៈការជំរុញឱ្យមានគម្រោងវិនិយោគថ្មីៗ ការពង្រឹងភាពជាដៃគូក្នុងវិស័យឧស្សាហកម្ម និងហិរញ្ញវត្ថុ ព្រមទាំងការបង្កើតឱកាសអាជីវកម្ម និងកាលានុវត្តភាពរយៈពេលវែង សម្រាប់សហគ្រាសកម្ពុជា និងដៃគូអន្តរជាតិ ដើម្បីរួមគ្នាជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព។
រាជធានីភ្នំពេញ ព្រឹកថ្ងៃសុក្រ ទី២៧ វិច្ឆិកា ២០២៦
Presiding over the Cambodia International Business and Investment Forum 2026.
Organized by the Cambodia National Federation of Trade and Investment Promotion Associations (CamTIPA), the forum brought together approximately 1,500 participants, including national and international investors, and representatives of companies and enterprises from China, Hong Kong, Taiwan, Japan, South Korea, Malaysia, and various European countries.
This forum will serve as a platform to explore new investment opportunities and strengthen economic cooperation, while reaffirming Cambodia’s commitment to fostering an open and attractive investment climate for a prosperous future. It is also expected to deliver tangible outcomes by advancing new investment projects, strengthening partnerships across the industrial and financial sectors, and creating long-term business opportunities for Cambodian enterprises and international partners. These efforts share a common goal of promoting economic growth and sustainable development.
Phnom Penh, Friday morning, 27 November 2026

