រាជធានីភ្នំពេញ — នារសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម សុខ ពុទ្ធិវុធ អនុប្រធានសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និង លោក William Cheaib អនុប្រធានទទួលបន្ទុកកិច្ចការអន្តរជាតិ នៃសាកលវិទ្យាល័យ Concordia University ប្រទេសកាណាដា បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាប្រវត្តិសាស្ត្រ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអប់រំ និងបើកឱកាសជូននិស្សិតកម្ពុជាដែលមានសមត្ថភាព ឈានទៅបន្តការសិក្សាថ្នាក់បណ្ឌិត (PhD) នៅគ្រឹះស្ថានឧត្តមសិក្សាឈានមុខមួយនេះ។
សមិទ្ធផលដ៏វិសេសវិសាលនេះ គឺជាស្ពានចម្លងបញ្ញាដ៏រឹងមាំមួយទៀតរបស់សមាគម អ.ម.ត ក្នុងការពង្រីកបណ្តាញដៃគូយុទ្ធសាស្ត្រអន្តរជាតិ ដើម្បីផ្តល់ឱកាសដល់យុវជនកម្ពុជា ទទួលបានការស្រាវជ្រាវ ចំណេះដឹង និងជំនាញឯកទេសកម្រិតខ្ពស់ពីប្រទេសកាណាដា។ ការវិនិយោគលើបញ្ញាញាណនាពេលនេះ នឹងក្លាយជាកម្លាំងចលករដ៏មានអានុភាពក្នុងការកសាង «មូលធនមនុស្សប្រកបដោយសក្តានុពលខ្ពស់» ស្របតាមចក្ខុវិស័យដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាលកម្ពុជា៕
The A.M.T Association and Concordia University of Canada Sign MoU to Support Cambodian Students Pursuing PhD Studies
Phnom Penh — On the afternoon of November 20th, 2026, H.E. Sok Puthyvuth, Vice President of the Samdech Akka Moha Sena Padei Techo Hun Sen and Samdech Kittiprittpundit Scholarship Students Association (A.M.T), high representative of Lok Chumteav Dr. Pich Chanmony, and Mr. William Cheaib, Associate Vice-President, International of Concordia University, Canada, presided over the signing ceremony of a historic Memorandum of Understanding (MoU) to strengthen educational cooperation and open opportunities for capable Cambodian students to pursue doctoral (PhD) studies at this leading higher education institution.
This remarkable achievement serves as another strong intellectual bridge built by the A.M.T Association to expand its network of international strategic partners, providing Cambodian youth with valuable opportunities to gain advanced research experience, knowledge, and specialized skills in Canada. Investing in intellectual capacity today will serve as a powerful driving force in building “high-potential human capital” in line with the wise leadership vision of the Royal Government of Cambodia.

