តាមរយៈរូបភាពនេះ យើងឃើញស្នាមញញឹម និងភាពស្និទ្ធស្នាលរបស់សមាជិកគ្រួសារ ដែលបានចំណាយពេលវេលារួមគ្នា ក្នុងបរិយាកាសធម្មជាតិដ៏ស្រស់ស្អាត និងស្ងប់ស្ងាត់។
ក្នុងឱកាសនេះ មានវត្តមានសមាជិកគ្រួសាររួមមាន សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត កូនបង្កើតទាំង៥នាក់ កូនប្រសារ២នាក់ និងចៅស្រីមាលា។ ដោយឡែក កូនប្រសារស្រី២នាក់ទៀតមិនបានមានវត្តមានក្នុងជំនួបនេះទេ។
នេះជាទិដ្ឋភាពមួយដែលបង្ហាញពីតម្លៃនៃគ្រួសារ ពេលវេលាដ៏មានន័យ និងសុភមង្គលដែលកើតចេញពីការបានជួបជុំគ្នា។ ទោះបីមានភារកិច្ច និងការងារមមាញឹកយ៉ាងណាក៏ដោយ ការចំណាយពេលវេលាជាមួយមនុស្សជាទីស្រឡាញ់ គឺជាអ្វីដែលមានតម្លៃមិនអាចកាត់ថ្លៃបាន។
សូមជូនពរសម្ដេច និងក្រុមគ្រួសារ ជួបប្រទះតែសេចក្ដីសុខ សុខភាពល្អ និងសុភមង្គលគ្រប់ពេលវេលា។ ❤️🙏🇰🇭
